លោក ឃ្លោក នួយ ៖ យកសិករ លក់ស្រូវ ទៅឲ្យសហគមន៍ ធានាបាននូវតម្លៃថេ
ខេត្តបន្ទាយមានជ័យ៖ លោក អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យកសិករ លក់ស្រូវ ទៅឲ្យសហគមន៍ ធានាបាននូវ តម្លៃថេ ជូនម្ចាស់ស្រូវ ។
ខណៈចុះពិនិត្យមើលការប្រមូលផលស្រូវមិនប្រកាន់រដូវ របស់ប្រជាកសិករនៅស្រុកមង្គលបូរី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ឆ្នាំ២០២៤ លោក ឃ្លោក នួយអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញ អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយបានច្បាស់លាស់ដល់ប្រជាកសិករ គ្រប់គ្នា ឲ្យមានជំនឿជាក់លើផលប្រយោ
ជន៍ លក់ស្រូវឲ្យសហគមទទួលទិញស្រូវក្នុងស្រុក ដើម្បីធានាបានតម្លៃថេ ដែលជួយប្រជាកសិករ ចៀសវាងក្នុងតម្លៃទីផ្សារទិញស្រូវឡើងចុះទៅតាមការឲ្យថ្លៃតាមឈ្មួញកណ្ដាលនោះ ។
លោក អភិបាលរងខេត្ត បន្តថា សហគមន៍បៃតងកម្ពុជា ជាអ្នកទទួលទិញ ស្រូវ ប្រជាកសិករ ចាប់ពី ថ្ងៃទី២៩ខែសីហា២០២៤ មកដល់ថ្ងៃទី២ខែកញ្ញឆ្នាំ១០១៤ ឬអាចចាំទិញបន្តបើប្រជាកសិករមានស្រូវលក់ទៀតនោះ ។ ហើយប្រភេទមិនប្រកាន់រដូវឬសែនក្រអូបថ្លៃមួយគីឡូ ១១.៥០០បាត ស្មើ ១តោនតម្លៃ ១. ៣៨០ .០០០រៀល ។ តែតម្លៃអាចក្រោមហ្នឹងបន្តិចករណីស្រូវខុសពីសែនក្រអូប ។
លោក អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ពីទីផ្សារកសិផល ក្នុងនោះ តំលៃស្រូវ អង្ករ និងការងារបង្ករបង្កើនផលដោយជំរុញឲ្យមានការចងក្រងជាសហគមកសិករ និងរកដៃគូទទួលទិញកសិផល ប្រយោជន៍ក្នុងការផលិតនិងការលក់ចេញទៅទីផ្សារ ។ ហើយការឲ្យមានជាសហគមកសិករ នៅតាមរយៈ ក្រសួងកសិកម្មដែលធ្លាប់បានធ្វើការផ្សព្វផ្សាយរួចមកហើយ ៕
ដោយ ៖ គៀន ច័ន្ទ ហ៊ីន