រយៈពេល៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវជាតិអន្តរជាតិជាង ២០ម៉ឺននាក់មកលេងកម្សាន្តនៅរមណីដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃក្នុងនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរណ៍ជាតិនឹងបរទេសមកទស្សនា​កម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ប្រមាណ ២០៥២៧០នាក់(ម្ភៃម៉ឺនប្រាំពាន់ពីរយចិតសិបនាក់) ក្នុងនោះភ្ញៀវជាតិចំនួន ២០៥១៥១ និងភ្ញៀវបរទេសចំនួន១១៩នាក់ ទិន្នន័យនេះមានការកើនឡើងជាងឆ្នាំមុន ២១.៩៤ភាគរយ។

ការកើនឡើងនេះបញ្ជាក់ឲ្យឃើញពីតម្លៃនៃការយកចិត្តទុកដាក់របស់អាជ្ញាធរមន្ទីរពាក់ព័ន្ធជាពិសេសឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​និងជា​​ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែជម្រុញនិងលើកទឹក​ចិត្តឲ្យ​មានរៀបចំសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាការយកចិត្តទុកដាក់​លើបញ្ហាបរិស្ថាន និងតម្លៃម្ហូបអាហារឲ្យសមរម្យ ស្របតាមបរិបទទេសចរណ៍គ្មាន​ផ្សែងនាំមកនូវភាពរីកចម្រើនដល់ប្រទេសជាតិយើង និងជីវភាពរស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋ ក្រោមការដឹកនាំនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន​អតីតនាយករដ្ឋមន្ត្រី នឺងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេ:។

គួរំលឹកផងដែរខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែងរមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន ១៤កន្លែង ។

រយៈពេល ៣ ថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្យនេះប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការធ្វើដំណើរកំសាន្តតាមរ្យមណីយដ្ឋានផ្សេងៗដោយមិនមានការភ័យរអំពីបញ្ហាសន្តិសុខនេះឡើយ ដោយឃើញថាតាមកន្លែងកំសាន្តនីមួយៗមានកា ការពារយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាការពារនិងអាជ្ញាធរគ្រប់ទីកន្លែងផងដែរ។

ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរអរគុណជូនចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្នងការនគរបាលខេត្ត លោកបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត ព្រមទាំងបងប្អូនប្រជាការពារតាមមូលដ្ឋានដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈរយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំនេះ និងសូមជូនពរជូន ឯកឧត្តមព្រមទាំងលោកបញ្ជាការទាំងបី ប្រភេទនិងបងប្អូនប្រជាការពារឲ្យជួបតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈបដិភានៈកុំបីឃ្លានឃ្លៀងឡើយ៕

សុខ គឹមសៀន

ads banner