រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលបានភ្ញៀវទេសចរ មកសម្រាក លំហែកម្សាន្តសរុប ជិត ៨ម៉ឺននាក់
(ខេត្តកែប)៖ ជាខេត្តទេសចរណ៍ធម្មជាតិមាត់សមុទ្រ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត និងការចួលរួមពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋ លើការកែលំអរទាំងហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព បានប្រែក្លាយខេត្តមួយនេះ ជាខេត្ត ដែលមានសក្តានុពល និងមានការចាប់ អារម្មពីភ្ញៀវទេសចរណ៍ជាតិ និងបរទេស ចូលមកសម្រាក់លំហែកំសាន្តយ៉ាងច្រើនកុះករ ។
បើតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា កំណេីនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប យើងនេះមានចំនួន សរុប ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១% បេីធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦% និងភ្ញៀវបរទេសចំនួន ៣៩៥នាក់ ថយចុះ៥៤.៩0%។
តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា ការងារ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានភាពល្អប្រសេីរ ដោយក្នុងរយៈពេលបីថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្ត សម្រុកចូលច្រើនយ៉ាងណា កងកំលាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះយូរ ដែលនាំអោយ ភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ៕
ដោយ ៖ សិលា សារិន