ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាង២មុឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាស​ពិធី​បុណ្យភ្ជុំបិណ្ឌខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទាននៅតាមទីអារាមនានា​ជិត ១០មុឺននាក់

(រតនគិរី)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឱ្យដឹងនៅ​ល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមតំបន់រមណីយ
ដ្ឋានទេសចរណ៍នានានៅក្នុងខេត្តរតគិរីមានចំនួនសរុប ២៣,៨៩៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៣,៧៧៨នាក់កើនឡើង ៣០. ២៥% និងភ្ញៀវទេសចរអន្តរជាតិចំនួន ១១៨នាក់កើនឡើង ១០. ២៨%
ខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន ៩៧,០៣០នាក់កើនឡើង ០. ៧៩%។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលបានចេញទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន១២០,៩២៦នាក់កើនឡើង៥.៥០%បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ មានចំនួន ១១៤,៦២៧នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតគិរី បានអោយដឹងទៀតថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន័ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានា​មានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕

ដោយ ៖ គតិ យុត្ត

ads banner