ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋក្រោយ បុណ្យភ្ជុំ​បិណ្ឌ​ ត្រូវបានបញ្ចប់ តាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ​មកធ្វើការ​នៅភ្នំ​ពេញ​វិញ

(កំពង់ឆ្នាំង)៖ ប្រតិភូខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ឺវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យ៉ិន សាវ៉េន អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ ក្រោយពេលដែលបងប្អូនមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈបីថ្ងៃនេះ បានវិលត្រឡប់ទៅកន្លែងធ្វើការវិញរៀងៗខ្លួន តាមរថយន្តក្រុងរបស់រដ្ឋដោយមិនគិតថ្លៃ នៅចំណត រថយន្តក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២៤។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា នៅខេត្តកំពង់ឆ្នាំង មាមរថយន្តក្រុងរបស់រដ្ឋចំនួន ១០គ្រឿង បានដឹកបងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករពីភ្នំពេញមកខេត្តកំពង់ឆ្នាំង ហើយបានត្រឡប់ពីស្រុកកំណើត វិលទៅកន្លែងធ្វើការវិញតាមរថយន្តក្រុងទាំងទៅ និងមក ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់នូវ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ ។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរដល់បងប្អូនប្រជាពលរដ្ឋមកលេងស្រុកកំណើត នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ ។

បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករដែលធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋពេលមកលេងស្រុកកំណើត នេះជាការគិតគូរយ៉ាងធំធេងលើជីវភាព និងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋយើង៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner