ករណីមានការតម្លើងថ្លៃភ្ញៀវទេសចរណ៍អាចថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្តកំពត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ

(ភ្នំពេញ)៖ ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិន​បើ​មានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេក​យើង​ខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ នេះបើ​យោង​តាម​សេចក្ដីជូនដំណឹង នៅលើផេកហ្វេសបុកផ្លូវការរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្ត​ជា​សេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទ​ទូទាំង​ខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បី​រក្សាទុកត្រួត​ពិនិត្យ​ក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃ​មានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។

គួរបញ្ជាក់ផងដែរថា រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ​ជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែង​ទូទាំខេត្ត​មានស្ថានភាពល្អប្រ​សើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើត​ឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner