រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានមនុស្សជាង ១៨ម៉ឺននាក់បានទៅកម្សាន្តខេត្តសៀមរាប

សៀមរាប៖ក៏ដូចជាបណ្ដាខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រដែរ ក្នុងរយៈ​ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ១៨០ ៨៩៣ នាក់ កើនឡើង ៥០.៩២ ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១១៩ ៨៦៤នាក់ ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងចំនួនភ្ញៀវជាង១៨ម៉ឺននាក់នេះមាន ភ្ញៀវទេសចរជាតិ ជាង ១៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិជិត ៨ ០០០ពាន់នាក់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តសៀមរាបអំឡុងពេល ២ដ្ងៃ​ដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌនៅតាមបណ្ដារមណីយ ដ្ឋាន និងសហគមន៍​ទេសចរណ៍មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើន​កុះករ បានបណ្តាលឱ្យផ្លូវមួយចំនួន មានការកកស្ទះចរាចរណ៍ ។ទន្ទឹមនោះនគរបាលចរាចរណ៍ ក៏បានចុះប្រចាំការនៅតាមគោលដៅ​ដើម្បីជួយ​សម្រួលការធ្វើ ចរាចរណ៍កុំឱ្យកកស្ទះ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner