ដំរីពីរក្បាលលង់ទឹកងាប់នៅទីតាំងទេសចរណ៍ថៃ

បរទេស៖ សត្វដំរីពីរក្បាលបានលង់ទឹកងាប់ អំឡុងពេលទឹកជំនន់ភ្លាមៗ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម នៃខេត្ត Chiang Mai ប្រទេសថៃ ខណៈដែលអាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកទេសចរ ចេញពីសណ្ឋាគារ និងហាងនានា ដែលត្រូវបិទទ្វារ។

កាសែត The Nation បានចេញផ្សាយថា ដំរីញីទាំងពីរក្បាលនេះ មានឈ្មោះ Fah Sai និង Ploy Thon នៅក្នុងសួន Elephant Nature Park នៃខេត្ត Chiang Mai ហើយនៅទីនោះ ទឹកបានជន់លិចភ្លាមៗ កាលពីថ្ងៃសុក្រ។

ប្រភពបន្តថា ដំរី Fah Sai និង Ploy Thong ត្រូវបានទឹកហូរនាំទៅបាត់ ហើយក្រោយមក សាកសពរបស់ពួកវាត្រូវបានប្រទះឃើញ នៅលើដីរមណីយដ្ឋានមួយកន្លែង ក្បែរទន្លេ Mae Taeng កាលពីថ្ងៃសៅរ៍។ ប្រភពបន្តថា សាកសពដំរីទាំងពីរក្បាលត្រូវបានរៀបចំពិធីបញ្ចុះ ឬ កប់ នៅទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វដំរីជាង ១០០ក្បាល នៅភាគខាងជើងប្រទេសថៃ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព គេចចេញពីទឹកជំនន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner