Vietjet ផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ី បង្ហាញពីកិច្ចព្រមព្រៀងតម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។

ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នកធ្វើដំណើរកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់ជើងហោះហើរនៅពេលនេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ () ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ()។ លើសពីនេះ សំបុត្រតម្លៃ ០ ដុល្លាររាប់លាន () សំបុត្រនៅទូទាំងបណ្តាញទាំងអស់របស់ Vietjet អាចរកទិញបានរៀងរាល់ថ្ងៃសុក្រ។

សម្រាប់អ្នកដំណើរដែលស្វែងរកបទពិសោធន៍ល្អៗរាល់ពេលធ្វើដំណើរម្តងៗ Vietjet ក៏កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% លើថ្លៃសំបុត្រយន្តហោះពិសេស (*) សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ សំបុត្រទាំងនេះ ត្រូវបានផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ចំនួន ៣ ទៀត គឺដាក់ឥវ៉ាន់បានទម្ងន់រហូតដល់ ៤០ គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ ()។

អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងហាណូយអាចបន្សាំខ្លួនទៅនឹងបរិយាកាសដ៏រស់រវើក និងជាប្រវត្តិសាស្ត្រនៃរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាកន្លែងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប លាយឡំជាមួយនឹងភាពទាក់ទាញទំនើបៗ។ ភ្ញៀវទេសចរណ៍នឹងស្វែងរកបទពិសោធន៍ដ៏គួរឱ្យទាក់ទាញដែលកំពុងរង់ចាំនៅទីនោះ ដូចជា បឹង Hoan Kiem ដ៏ល្បីល្បាញ អាចដើរលើស្ពានពណ៌ក្រហមដ៏គួរឱ្យទាក់ទាញទៅកាន់ប្រាសាទ Ngoc Son និងដើរកម្សាន្តតាមផ្លូវតូចៗដ៏មមាញឹកក្នុងសង្កាត់ចាស់ Old Quarter របស់ទីក្រុងហាណូយ។ លើសពីនេះ អ្នកធ្វើដំណើរអាចទៅទស្សនាទីតាំងសំខាន់ៗ ដូចជា វិមានហូជីមិញ និងប្រាសាទអក្សរសាស្ត្រជាដើម។

អ្នកដំណើរពីកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយរបស់ Vietjet ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈទីក្រុងហាណូយបានដោយងាយស្រួលផងដែរ។ ការធ្វើឱ្យប្រសើរឡើងនៅលើផ្លូវសៀមរាប-ហាណូយ គឺជាផ្នែកមួយនៃការបង្កើនប្រេកង់ជើងហោះហើរសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងការបន្ថែមសេវាកម្មថ្មីៗបន្ថែមទៀតរវាងប្រទេសវៀតណាម និងគោលដៅសំខាន់ៗនៅអាស៊ីសម្រាប់ការធ្វើដំណើរចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។

ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមផ្តល់សេវាកម្មអន្តរជាតិថ្មីរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅទីក្រុងគូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងចាប់ផ្តើមឡើងវិញនូវផ្លូវហោះហើរទីក្រុងហូជីមិញ-តៃណាន ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ដោយភ្ជាប់ទីក្រុង និងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ជាមួយទីក្រុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់។ លើសពីនេះ Vietjet កំពុងបង្កើនសេវាកម្មរបស់ខ្លួន ដែលតភ្ជាប់ទីក្រុងហាណូយទៅណាហ្គោយ៉ា និងប៊ូសាន ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ និងកោះបាលីផងដែរ៕


អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner