ថៃចាយ ៨០ពាន់លានដុល្លារធ្វើបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
អត្ថបទដោយ៖
ឈឹម ទីណា
បាងកក៖ ក្រសួងដឹកជញ្ជូនថៃកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមវិនិយោគដ៏ធំមួយ ក្នុងទំហំទឹកប្រាក់ប្រមាណ ៨០.៥ពាន់លានដុល្លារ ដើម្បីធ្វើបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគាំទ្រផ្នែកដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
គម្រោងខ្នាតយក្សរបស់ថៃនេះ នឹងផ្តោតលើការពង្រីកបណ្តាញផ្លូវដែក, ការធ្វើទំនើបកម្មអាកាសយានដ្ឋានសំខាន់ៗ និងលើកកម្ពស់ការប្រើថាមពលស្អាតផ្នែកដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៥.៦លានតោននៅឆ្នាំ ២០៣០។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពដែលបានកំណត់ដោយរដ្ឋាភិបាល (NDC) សម្រាប់ឆ្នាំ ២០២១-២០៣០ ស្របតាមគោលដៅអាកាសធាតុរបស់ប្រទេសថៃ ស្ថិតក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
ប្រភព៖ VNEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។