ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានណែនាំឱ្យយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍
(ភ្នំពេញ)៖ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ១៨ថ្ងៃ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរពីអង្គប្រជុំ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងរយះពេលកន្លងមក។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាព សំខាន់ៗ សម្រាប់បន្តអនុវត្តដើម្បីឧ៌្យមានប្រសិទ្ធិភាព។
ក្នុងឱកាសកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដែលបានអញ្ជើញមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ៕






អត្ថបទ ៖ ហេង សម្បត្តិ
រូបភាព ៖ វេង លីមហួត