ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅក្រោមការលើកទឹកចិត្ត

កំពង់ធំ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល​២ថ្ងៃ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងអភិបាលរងខេត្តព្រមទាំងសហការី បានអញ្ជើញបើកវិញ្ញាសាប្រឡងដោយផ្ទាល់។

មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសាប្រឡង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បេក្ខជនទាំង​អស់ត្រូវ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រ ប់វិញ្ញាសា ដែលបានដាក់ក្នុងការប្រឡង ។គោរពឱ្យបានខ្ជាប់​ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

ទាក់ទងនឹងសម័យប្រឡងថ្ងៃទី៨ ខែតុលា លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តកំពង់ធំ បានឱ្យដឹងថាការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមានមណ្ឌលប្រឡង១៣មណ្ឌល ,បន្ទប់សំណេរចំនួន២២៨បន្ទប់និងមាន បេក្ខជន​សរុបចំនួន៥ ៦៥៨នាក់ (ស្រី៣២៧៣នាក់)។ការប្រឡងចែកចេញ ជាពីរផ្នែក គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។

ជាការសង្កេតនៅថ្ងៃប្រឡង រដ្ឋបាលខេត្តបានរៀបចំ​កម្លាំងប្រចាំការ នៅតាមមណ្ឌលប្រឡងនីមួយៗ និងមានក្រុមគ្រូពេទ្យប្រចាំការ
តាមមណ្ឌលនីមួយៗ។ចំណែកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយ​សម្រួលក្នុងការផ្ញើកង់ម៉ូតូដោយ​ឥតគិត​ថ្លៃដល់​បេក្ខជនឱ្យមាន សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ។

ទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដែរ រដ្ឋបាលខេត្តកំពង់ធំ ក៏បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មិនឱ្យដំឡើងថ្លៃសេវាស្នាក់នៅ និងហូបចុកជាដើម៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner