ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញបើកហិបវិញ្ញាសាប្រឡង​សញ្ញាបត្រទុតិយភូមិនៅខេត្តកំពង់ឆ្នាំងដោយផ្ទាល់

កំពង់ឆ្នាំង៖ខេត្តកំពង់ឆ្នាំង ក៏ដូចជារាជធានី ខេត្តដទៃនៅព្រឹកថ្ងៃ​អង្គារទី៨ ខែតុលា ឆ្នាំ២០២៤ បានដំណើរការ​ប្រឡងសញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ​ដោយមានបេក្ខជនចំនួន៤ ៦១៨ នាក់ (ស្រី២ ០៦៤នាក់),មណ្ឌលប្រឡងចំនួន ៨ មាន ១៨៦ បន្ទប់ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេសនិងជា ប្រធានអង្គភាពប្រឆាំង​អំពើពុករលួយ​បានអញ្ជើញចូលរួមបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិនៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ក្រុង​កំពង់ឆ្នាំង ។មានប្រសាសន៍នៅទីនោះបណ្ឌិត ឱម យ៉ិនទៀង បញ្ជាក់ថា អ្នកចេះគឺ​ប្រឡងជាប់ទាំងអស់គ្នា ហើយច្បាស់ណាស់ អ្នកមិនចេះ ក៏មិនអាច​ប្រឡង​ជាប់បានដែរ។ឯកឧត្តមបានបន្ថែមថា រយៈពេល១០ឆ្នាំចុង​ក្រោយនេះ ក្រសួងអប់រំ យុវជននិងកីឡាបានខិតខំរិត​បន្តឹង​គោល​នយោបាយអប់រំ និងគ្រឹះស្ថានសិក្សា ប្រកបដោយវិជ្ជាជីវៈខ្លាំង​ណាស់ ។ការប្រឡង​សញ្ញាបត្រទុតិយ​ភូមិមួយឆ្នាំៗដែលមានបេក្ខជនជាង១០ ម៉ឺននាក់ គឺប្រកបដោយបទពិសោធន៍ច្បាស់លាស់ត្រឹមត្រូវ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់សូមកុំតក់ស្លុត និងខិតខំយកចំណេះដឹងដោយខ្លួនមាន មកប្រឡង​ឱ្យទទួល​បានជោគជ័យទាំងអស់គ្នា៕

ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner