ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តកំពង់ចាមមានបេក្ខជនជាង៨ពាន់នាក់

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសា​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤​នាសម័យប្រឡងថ្ងៃទី៨​-៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ នៅវិទ្យាល័យ​ព្រះសីហនុ (ជើង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំង​អំពើពុក​រលួយ អ្នកសង្កេតការណ៍សហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានជូនពរដល់បេក្ខជន​​ទាំងអស់ សូមឱ្យមាន​សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យ ពោលគឺត្រូវខិតខំឱ្យអស់​ពីសមត្ថភាព​ដើម្បីឈានទៅដល់ទទួលបានអាហាររូបករណ៍បន្តទៅរៀននៅមហាវិទ្យាល័យ។

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៨ ៩៨២នាក់។ មានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើនឹង ៣៦១បន្ទប់ ក្នុងនេះ ក្រុងកំពង់ចាមមានចំនួន ១០មណ្ឌល,ស្រុកកំពង់សៀមមាន ២មណ្ឌលនិងនៅស្រុកជើងព្រៃមាន ២មណ្ឌល៕
ដោយ៖លី ពៅ

ads banner