មណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ ដំណើការប្រឡងបាក់ឌុប ដោយរលូន

(ភ្នំពេញ)៖ មណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ បានដំណើការប្រឡងបាក់ឌុប ដោយរលូន ក្រោមកិច្ចសហការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ពីអាជ្ញាធរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ។ នេះបើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា យោងរបាយការណ៍បឋម នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យឫស្សីកែវ ដោយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនប្រឡងសរុបចំនួន ៩២២នាក់ (ស្រី ៥១៦នាក់) អវត្តមាន ០២នាក់ (ស្រី ០២នាក់) មិនបញ្ជាក់មូលហេតុ ។

លោកអធិការ បានបន្តថា កម្លាំងការពារសរុប ៦៦នាក់ ក្នុងនោះមាន៖ នគរបាលចំនួន ៤១នាក់, កងរាជអាវុធហត្ថចំនួន ១០នាក់ និងមន្ត្រីពេទ្យចំនួន ០៥នាក់។ ចំពោះសភាពការណ៍សន្តិសុខ៖ ពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់នោះទេ ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ក៏បានជួបសំណេះសំណាល ជាមួយឪពុកម្ដាយ របស់បេក្ខជនប្រឡងបាក់ឌុប ដែលកំពុងរងចាំកូនៗ ចូលប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យឫស្សីកែវ ផងដែរ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០មណ្ឌល ត្រូវជា ៥ពាន់៥៣៣បន្ទប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner