សហរដ្ឋអាម៉េរិកបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាពីរគ្រឿង ក្នុងឈូងសមុទ្រអូម៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបន្ទោសរដ្ឋាភិបាលក្រុងតេហេរ៉ង់ ជុំវិញការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ទៅលើនាវាដឹកប្រេងពីរគ្រឿង ដែលបានខូចខ្ទេចខ្ទីនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះបាននិយាយថា នេះគឺជាការវាយតម្លៃរបស់រដ្ឋាភិបាលអាម៉េរិកដែលថា សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវចំពោះរឿងដែលបានកើតឡើងនៅក្នុងឈូងសមុទ្រអូម៉ង់។ លោក ប៉ុមប៉េអូ បានបន្ថែមទៀតថា ការវាយតម្លៃនេះ គឺផ្អែកទៅលើភ្នាក់ងារស៊ើបការណ៍សម្ងាត់ ហើយថា ករណីវាយប្រហារនេះ ស្រដៀងគ្នាទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ ទៅលើនាវាដឹកទំនិញ និងផ្អែកទៅលើការពិតដែលថា គ្មានក្រុមណាមួយដែលប្រតិបត្តិការនៅក្នុងតំបន់នេះមានធនធាន និងជំនាញដើម្បីរឿងនេះឡើយ‍។

គួរបញ្ជាក់ថា នេះគឺជាលើកចុងក្រោយបង្អស់ ក្នុងចំណោមការចោទប្រកាន់ជាច្រើននៅក្នុងតំបន់នេះ ដែលសហរដ្ឋអាម៉េរិកបានចោទប្រកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់ថា ជាអ្នកធ្វើ ប៉ុន្តែនៅមិនទាន់បង្ហាញភ័ស្តុតាងសម្ងាត់អ្វីនៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner