ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ និស្សិតសិក្សានៅ CADT និង AUPP មានឱកាសទទួលបានអាហាររូបកណ៍ ចំនួន ៦០កន្លែងសម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីឱកាសអាហារូបកណ៍ចំនួន ៦០ កន្លែង សម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលក្នុងនោះអាហារូបកណ៍ចំនួន៣០ កន្លែងសម្រាប់និស្សិត CADT និង៣០ កន្លែងទៀត សម្រាប់និស្សិត AUPP។
ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២៤ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិស្សិត ដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សរុបប្រមាណ ៥២០នាក់ នៅ CADT។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា និស្សិតនិងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីបញ្ចប់វគ្គសិក្សា លើសពីនេះទៅទៀតសម្រាប់និស្សិតដែលប្រឡងមិនជាប់ ក៏មានឱកាសទទួលបានការងារក្នុងវិស័យបច្ចេកវិទ្យា នៅប្រទេសកម្ពុជាផងដែរ ដែលណែនាំដោយសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Next Makeផងដែរ។
ដោយ ង៉ាន់ ទិត្យ