នគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ឃាត់រថយន្តដឹកប្រហិតថៃមិនមានលិខិតអនុញ្ញាត
កំពង់ឆ្នាំង៖ ប្រហិតសាច់ត្រី និងហដកចំនួន៣៦៥០គីឡូក្រាម មិនមានលិខិតស្នាម និងដឹកជញ្ជូនខុសលក្ខណបច្ចេកទេស ត្រូវបានសមត្ថកិច្ចនគបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងឃាត់ នៅពេលដែលដឹកឆ្លងកាត់ខេត្ត កាលពីម៉ោង៥និង០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ នៅកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃខ្មែរ ឃុំរលៀប្អៀរ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកប្រហិតខុសច្បាប់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC0048 បើកបរដោយឈ្មោះ ពូលវិសាល អាយុ៣៨ឆ្នាំ រស់នៅភូមិអូត្រាវឈូក ឃុំសេរីមានជយ័ ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមដំណើរមនុស្សម្នាក់ទៀតឈ្មោះ សាន់ដេ អាយុ២២ឆ្នាំ រស់នៅបន្ទាយមានជយ័។
សមត្ថកិច្ចនគបាលសេដ្ឋកិច្ចបានឲ្យដឹងទៀតថា នៅមុនការបង្ក្រាប សមត្ថកិច្ចបានទទួលព័ត៌មានជាក់លាក់ និងបានរាយការណ៍ជូនលោកស្នងការនគបាលខេត្ត និងលោកព្រះរាជអាជ្ញាធ្វើការឃាត់រថយន្តខាងលើនាំយកមកស្នងការនគបាលខេត្តកំពង់ឆ្នាំងធ្វើការត្រួតពិនិត្យ។ នៅព្រឹកថ្ងៃទី១៤មិថុនា គេឃើមានការសហការចុះត្រួតពិនិត្យពីសាខាកាំកុងត្រូល មន្ទីរពានិជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងនគបាលសេដ្ឋកិច្ចខេត្តដែលជាម្ចាស់ករណីចូលរួមផងដែរ។
ក្នុងការត្រួតពនិត្យប្រភេទប្រហិតពីប្រភេទជា ប្រហិតសាច់ត្រី និងហដកដើម្បីរកសារធាតុហាមឃាត់ដែលមាននៅក្នុងប្រហិតទាំងពីរមុខនេះ តែគេមិនបានឃើញមានសញ្ញាណាមួយមានផ្ទុកនូវសារធាតុហាមឃាត់នៅក្នុងនោះឡើយ នៅពេលដែញេបានដឹកចេញពីស្រុកមង្គលបូរី ហើយនៅក្នុងករណីនេះសមត្ថកិច្ចជំនាញកាំកុងត្រូល បានពិនិត្យឃើញថាការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេស មិនមានឯកសារអនុញ្ញាតក្នុងការនាំចូលអ្វីទាំងអស់។ ក្រោយការត្រួតពិនិត្យមិនឃើញមានសារធាតុហាមឃាត់ប្រគល់ឲ្យសាខាគយ និងរដ្ឋាករខេត្ត ធ្វើការផាកពិន័យ និងឲ្យរថយន្តបន្តដណើរទៅមុខបាន។
សូមបញ្ជាក់ផងដែរថា នេះគឺជាលីកទី២ហើយដែរ សមត្ថកិច្ចចម្រុះធ្វើការត្រួតពិនិត្យការនាំចូលប្រហិតគ្រប់ភេទដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ ដែលគេដាក់លាយជាមួយប្រហិតគ្រប់ប្រភេទដែលនាំពីប្រទេសជិតខាងផងដែរ៕ធ.ដ
ដោយៈ សុក្ខារិន