អនុប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ៖ ការឈ្នះជើងឯកពានរង្វាន់ ជីផាក យុវជនក្រោមអាយុ១៥ឆ្នាំ នាពេលនេះ គឺដោយសារមានការគាំទ្រ និងឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទាត់អាយុក្រោម១៥ឆ្នាំ ខេត្តត្បូងឃ្មុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់ពា នរង្វាន់ ជីផាក យុវជនអាយុក្រោម១៥ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ យុវជនខេត្តព្រះសីហនុ នៅ វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ទល់១ នាកីឡដ្ឋានវិសាខា នារល្ងាចថ្ងៃទី១៣ ខែមិថុនា។

អ្វីដែលជំរុញឲ្យក្រុមបាល់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ ខេត្តត្បូងឃ្មុំឈានដល់ការប្រជែងដណ្តើមបានតំណែងជើងឯក រដូវកាលទី១នេះ ត្រូវបានលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ អះអាងថា ដោយសារតែមានការចូលរួមជ្រុំជ្រជែងយកចិត្តទុកដាក់ពី ឯកឧត្តម ជាម សុភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាផងដែរ។ លោកថា បើមិនមានការលើកទឹកចិត្តពីប្រមុខខេត្តជារហូតមកនោះទេ ក្រុមយុវជនរបស់លោកក៏មិនអាចដណ្តើមបានជ័យជម្នះនាំទៅជូនខេត្តវិញដែរ។ ដូច្នោះការឧបត្ថម្ភជួយគាំទ្រពី ប្រមុខខេត្តវាជាកក្តាសំខាន់លើកទឹកចិត្តដល់កីឡាករ និងប្រតិភូឲ្យខិតខំប្រឹងប្រែងដើម្បីស្វែងរកលទ្ធផលល្អជូនខេត្ត។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡា បាល់ទាត់វិសាខា ហើយក៏មានការចូលរួមប្រកួតរង្វាន់ជ័យលាភីពីសំណាក់ លោក ម៉ៃ តុលា អគ្គលេខា ធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោកស្រី ថៃ ហួរ អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈ G-PARK  ផងដែរ។

ចំពោះចំណាត់ថ្នាក់លេខ១ បានទៅលើយុវជនខេត្តត្បូងឃ្មុំគ្រងជើងឯក អមដោយមេដាយ មាស ៣០គ្រឿង ពាន១ និងប្រាក់រង្វាន់ ១០លានរៀល លេខ២ ក្រុមយុវជនមកពីខេត្តព្រះសីហនុ ទទួលបានមេដាយ ប្រាក់៣០គ្រឿង និងប្រាក់រង្វាន់ ៦លានរៀល លេខ៣ បានទៅលើក្រុមយុវជនមកពីខេត្តកំពង់ឆ្នាំងទទួលបានមេដាយសំរឹទ្ធិ ៣០គ្រឿង និងប្រាក់រង្វាន់ ៤លានរៀល ។

ចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមយុវជន មកពីខេត្តព្រៃវែង ជាក្រុមលេងល្អជាងគេ (Fair-Play) ទទួលបានប្រាក់រង្វាន់ ២លានរៀល និងកីឡាករទាត់ចូលទីច្រើនជាងគេ បានលើកីឡាករ ណេត ណែត មកពីខេត្ត ព្រះសីហនុ រកបាន៩គ្រាប់។ រីឯអ្នកចាំទីល្អជាងគេ គឺកីឡាករ ឈួង វិសាល មកពីខេត្តត្បូងឃ្មុំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner