អ្នកវិទ្យាសាស្ត្រអង់គ្លេសបញ្ជាក់ថា ភពព្រះអង្គារអាចជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកទៅកសាងអនាគតថ្មី

អង់គ្លេស៖ ភពព្រះអង្គារ ឬ Mars ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅបានតទៅទៀត នេះបើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសលោក ប្រ៊ីយ៉ាន ខក់។

លោក ប្រ៊ីយ៉ាន ខក់ ដែលជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យមែនឆែសស្ទឺ បានគូសបញ្ជាក់ថា ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់នៅបានទៀត ក្រៅតែពីភពអង្គារឡើយ ហើយថា ប្រសិនបើយើងគិតពីភពដទៃ គឺពុំមានភពណាមួយដែលយើងអាចចុះទៅជាន់បានឡើយ។

សូមបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី ដូចជានៅទីភ្នាក់ងារអវកាសអាម៉េរិក NASA ជាដើម កំពុងតែខិតខំប្រឹងប្រែង ដើម្បីបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារជាលើកដំបូង ប៉ុន្តែបញ្ហានៅពេលនេះ គឺអង្គការ NASA កាន់តែខ្វះខាតថវិកាក្នុងការសម្រេចគំរោងថ្មីៗ ខណៈក្រុមហ៊ុនឯកជនអាមេរិកមួយចំនួនដូចជា SpaceX និង Blue Origin ជាដើម បាននិងកំពុងស្ទុះឡើងខ្ពស់លើវិស័យអភិវឌ្ឍន៍ទៅកាន់ទីអវកាស ប៉ុន្តែស្ថិតនៅក្នុងការរកស៊ី ជាជាងការបង្កើតរបកគំហើញនៅទីអវកាសដូចដែល NASA និងអង្គការរដ្ឋផ្សេងៗទៀតធ្លាប់បានធ្វើ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner