អំពើហិង្សានៅហៃទី មនុស្សស្លាប់កើនជាង ១០០នាក់

ព័រអូប្រុំាង៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមក្មេងទំនើងដ៏ឃោរឃៅកាលពីសប្តាហ៍មុន បានកើនឡើងដល់ ១០៩នាក់ និងប្រហែល ៤០នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហាររបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន នាំឱ្យចំនួនអ្នកស្លាប់ស្ទុះឡើងដល់ ១០៩នាក់ និងរបួសប្រហែល ៤០នាក់។

ក្រៅពីការសម្លាប់មនុស្សរង្គាល ផ្ទះ និងរថយន្តជាច្រើនក៏ត្រូវបានដុតបំផ្លាញផងដែរ បន្ទាប់ពីក្រុមក្មេងទំនើងបានបើកការបាញ់ប្រហារកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងទីក្រុង Pont Sonde មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីរដ្ឋធានី ព័រអូប្រុំាង។

រដ្ឋាភិបាលហៃទីបានថ្កោលទោសការសម្លាប់មនុស្សរង្គាលនៅទីក្រុងPont Sonde ថា ជា អំពើឃោរឃៅ ដែលមិនអាចទទួលយកបាន និងបានបញ្ជូនសមាជិកនៃកងកម្លាំងសន្តិសុខហៃទី និងកងកម្លាំងដឹកនាំដោយកេនយ៉ា ទៅការពារតំបន់នោះ។

កម្លាំងប៉ូលិសហៃទីបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងតាមប្រមាញ់ក្រុមក្មេងទំនើង Gran Grif ដែលនៅពីក្រោយការវាយប្រហារ និងដឹកនាំដោយ Luckson Elan ដែលជាប់ទណ្ឌកម្មរបស់អាមេរិកជុំវិញការរំលោភសិទ្ធិមនុស្ស។

យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សជាង ៣,៦០០នាក់ត្រូវបានសម្លាប់នៅហៃទីនៅឆ្នាំនេះ ដោយសារអំពើហិង្សារបស់ក្រុមក្មេងទំនើង។

ជាមួយគ្នានេះ រលកនៃអំពើហិង្សា និងវិបត្តិមនុស្សធម៌បានបង្ខំមនុស្សជាង 700,000 ៧០០,០០០នាក់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពាក់កណ្តាលនៃពួកគេ គឺជាកុមារ នេះបើយោងតាមទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner