Zelensky បដិសេធបទឈប់បាញ់ជាមួយរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់ជាមួយរុស្ស៊ីមិនស្ថិតក្រោមការពិភាក្សា ជាមួយសម្ព័ន្ធមិត្តអឺរ៉ុបទេ ហើយបានជំរុញឱ្យមានការគាំទ្រលោកខាងលិចបន្ថែមទៀត នៅមុនរដូវរងាដ៏លំបាក អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋចំនួនបួន នៅអឺរ៉ុប។

ក្នុងពេលជួបប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស លោក Volodymyr Zelensky បានថ្លែងបដិសេធ ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលថា លោកកំពុងពិភាក្សាអំពីលក្ខខណ្ឌ នៃបទឈប់បាញ់ ជាមួយរុស្ស៊ី។

លោកបានប្រាប់ថា «នេះមិនមែនជាប្រធានបទ នៃការពិភាក្សារបស់យើងទេ»។ លោកបានបន្ថែមថា «វាមិនត្រឹមត្រូវទេ ..រុស្ស៊ីធ្វើការច្រើនជាមួយព័ត៌មានមិនពិត តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះ របាយការណ៍បែបនេះ គឺមិនអាចយកការ បានទេ»។

លោក Zelensky បានច្រានចោលផែនការសន្តិភាពណាមួយ ដែលពាក់ព័ន្ធនឹងការប្រគល់ដី ទៅឱ្យរុស្ស៊ី ដោយលើកហេតុផលថា ទីក្រុងម៉ូស្គូត្រូវតែដកកងទ័ពទាំងអស់ ចេញពីទឹកដីអ៊ុយក្រែន ជាមុនសិន។

ក្រៅពីបារាំង លោក Zelensky ក៏ទៅអ៊ីតាលី, អាល្លឺម៉ង់ និងអង់គ្លេស ផងដែរ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner