កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក
អាមេរិក-អបអរសាទរកីឡាករជម្រើសជាតិម៊ូតូទឹកកម្ពុជាដណ្តើមបានមេដាយ៤គ្រឿង បន្ថែមទៀត ពីការប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។
កីឡាករម៉ូតូទឹក សាលី អូម៉ើត ដណ្តើមបានមេដាយ២គ្រឿង មាស១ លើវិញ្ញាសា Pro Sport GP និងមេដាយសំរិទ្ធលើវិញ្ញាសា Pro Am Runabout 1100 Open ខណៈ កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាស២គ្រឿងទៀត លើវិញ្ញាសា Expert Runabout 1100 Stock និងវិញ្ញាសា Expert Runabout 1100 Super Stock ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក កម្ពុជាបញ្ជូនអត្តពលិក៥នាក់ចូលរួម ដឹកនាំដោយវីរ:កីឡាករ សាលី អ៊ូម៉ើត និងទទួលបានការឧបត្ថម្ភ ទាំងស្រុងពីលោក Henry Knauf ប្រធានក្លឹប Flamingo Thailand។ គិតត្រឹមថ្ងៃទី១២ ខែតុលា អត្តពលិកម៉ូតូទឹកកម្ពុជា ដណ្តើមមេដាយសរុប១០គ្រឿង មាស៦ ប្រាក់៣ និងសំរិទ្ធ១ គ្រឿង ៕ ចាន់ វិចិត្រ