ឯកឧត្តម សោម ស៊ុន ពិនិត្យវឌ្ឍនភាពការសាងសង់ទីស្នាក់ការគណបក្សនៅឃុំដងកាំបិត
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឯកឧត្តម សោម ស៊ុន, សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិងសហការីនៅចុងសប្ដាហ៍នេះបានអញ្ជើញពិនិត្យការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ឃួន សុខមករា តំណាងក្រុមជាងសំណង់ បានរាយការណ៍ថា ការសាងសង់បានដំណើរការទៅជាដំណាក់កាល និងសម្រេចបានប្រមាណ ៨០%។ ក្រុមជាងសំណង់បានខិតខំប្រឹងប្រែងអនុវត្តការងារតាមផែនការដែលបានកំណត់ទុក ទោះបីមានការពន្យាពេលខ្លះដោយសាររដូវបុណ្យភ្ជុំបិណ្ឌ និងភ្លៀងធ្លាក់ជាប់ៗក៏ដោយ។
ក្នុងឱកាសនេះឯកឧត្តមក៏បានផ្តល់ថវិកាបន្ថែមដល់ក្រុមជាងសំណង់ ដើម្បីជួយឧបត្ថម្ភជីវភាពប្រចាំថ្ងៃផងដែរ៕
ដោយ៖ប៊ុនរដ្ឋា