ប្រទេសក្រីក្រប្រឈមបន្ទុកបំណុលខ្ពស់បំផុតក្នុងពេល ១៨ឆ្នាំ
វ៉ាស៊ីនតោន : ធនាគារពិភពលោក (WB) ប្រកាសនៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសមានសេដ្ឋកិច្ចក្រីក្របំផុតចំនួន២៦ របស់ពិភពលោក កំពុងប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ ២០០៦។
ប្រទេសមានសេដ្ឋកិច្ចក្រីក្របំផុតចំនួន២៦ របស់ពិភពលោក កំពុងជួបហានិភ័យបន្ទុកបំណុលដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
បំណុលរបស់រដ្ឋាភិបាលនៅក្នុងប្រទេសទាំងនេះ ដែលជាផ្ទះប្រជាជនប្រហែល ៤០ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប ឥឡូវនេះមានជាមធ្យម ៧២ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ឆ្នាំ។
ជាមួយគ្នានេះ បរិមាណជំនួយអន្តរជាតិដែលពួកគេទទួលបាន ក៏ធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ផងដែរ។
ធនាគារពិភពលោកនិយាយថា ប្រទេសមានប្រាក់ចំណូលទាប បានខ្ចីប្រាក់យ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យឱនភាពបឋមកើនឡើងបីដង ហើយគិតមកទល់ពេលនេះ ប្រទេសជាច្រើនមិនអាចបន្ធូរបន្ថយឱនភាពបាន។
ហើយស្ទើរតែពាក់កណ្តាលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចក្រីក្របំផុតទាំង២៦ របស់ពិភពលោកឥឡូវនេះកំពុងជួបប្រទះបញ្ហាបំណុល ឬមានហានិភ័យខ្ពស់ជំពាក់បំណុលវ័នក ដែលចំនួននេះកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០១៥៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា