Donald Trump គំរាមប្រើយោធាកំចាត់ផ្ទៃក្នុង

បរទេស៖ លោកស្រី Harris បានថ្កោលទោស លោក Trump ជុំវិញការគំរាមកំហែងយោធា លើអ្វីដែលលោកហៅថា «សត្រូវពីខាងក្នុង» ដែលលោកចោទថា គ្រោះថ្នាក់ជាងប្រទេសផ្សេង ទៅទៀត។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានជំរុញដោយទទូច ដល់អ្នកបោះឆ្នោតអាមេរិក ប្រឆាំងនឹងអាណត្តិទីពីរ របស់ Trump ដោយលើកឡើងពីការគំរាមកំហែងរបស់លោក ក្នុងការប្រើប្រាស់យោធាអាមេរិក ប្រឆាំងនឹង «សត្រូវខាងក្នុង» រួមទាំង ក្រុមដែលលោកហៅថា ពួកឆ្វេងនិយម ផងដែរ។

លោកស្រី Harris បាននិយាយ អំឡុងការប្រមូលផ្តុំធ្វើយុទ្ធនាការ នៅតំបន់ Erie នៃ រដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់មួយសង្ឃឹមឈ្នះការបោះឆ្នោត កាលពីថ្ងៃចន្ទថា «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា អាណត្តិទីពីររបស់ Trump នឹងក្លាយជាហានិភ័យដ៏ធំ សម្រាប់អាមេរិក និងគ្រោះថ្នាក់»។

នៅពេលសួរសំណួរដោយ Fox News ថាតើថ្ងៃបោះឆ្នោតនឹងមានសន្តិភាព ឬ យ៉ាងណានោះ លោក Trump តំណាងគណបក្សសាធារណរដ្ឋ បានលើកឡើងពីសត្រូវផ្ទៃក្នុង។

«យើងមានមនុស្សអាក្រក់មួយចំនួន វង្វេង ឆ្វេងនិយម ហើយខ្ញុំគិតថា ពួកគេគឺជាមនុស្សដែលគួរត្រូវបានចាត់ការបំផុត ប្រសិនបើចាំបាច់ប្រើប្រាស់ឆ្មាំសន្តិសុខជាតិ ឬ បើកាន់តែចាំបាច់ខ្លាំង ប្រើយោធាតែម្តង»។ លោកបាននិយាយទៀតថា «តាមគំនិតខ្ញុំ សត្រូវពីខាងក្នុង គឺគ្រោះថ្នាក់ជាង រុស្ស៊ី ចិន និងប្រទេសទាំងអស់ ផ្សេងៗទៀត»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner