អឺរ៉ុបដាក់ទណ្ឌកម្មអ៊ីរ៉ង់រឿងផ្គត់ផ្គង់មីស៊ីល បាលីស្ទិក ដល់រុស្ស៊ី
ព្រុចសែល : សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើមន្ត្រី និងអង្គភាពសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ទាក់ទិននឹងការផ្ទេរមីស៊ីល និងយន្តហោះដ្រូនដល់រុស្ស៊ី ប្រើប្រឆាំងនឹងអ៊ុយក្រែន។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រី និងអង្គភាពសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ដោយចោទប្រកាន់ថា បានចូលរួមផ្ទេរមីស៊ីលបាលីស្ទិក និងយន្តហោះដ្រូនឱ្យរុស្ស៊ីប្រើប្រាស់វាយលុកអ៊ុយក្រែន។
សហភាពអឺរ៉ុបនិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានអនុម័តការដាក់ទណ្ឌកម្មលើអង្គភាពចំនួន៧ រួមទាំងក្រុមហ៊ុន Iran Air និងបុគ្គលចំនួន ៧នាក់ រួមទាំងអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Seyed Hamzeh Ghalandari និងមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍ Quds។
ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន២ គឺ Saha Airlines និង Mahan Air ក៏រងគ្រោះផងដែរ រួមទាំងក្រុមហ៊ុនលទ្ធកម្មចំនួន២ទៀត ដែលមានជាប់ទាក់ទិននឹងការផ្ទេរ និងការផ្គត់ផ្គង់យន្តហោះដ្រូន (UAVs) ផលិតនៅអ៊ីរ៉ង់ ក៏ដូចជាសមាសធាតុ និងបច្ចេកវិទ្យាពាក់ព័ន្ធទៅឱ្យរុស្ស៊ី។
ទណ្ឌកម្មរបស់អឺរ៉ុបក៏បានកំណត់គោលដៅលើក្រុមហ៊ុន ចំនួន២ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ នឹង ការផលិត ឧបករណ៍ ជំរុញ បាញ់ គ្រាប់រ៉ុក្កែត និង មី ស៊ី ល ។ បុគ្គល និងអង្គភាពដែលជាប់ទណ្ឌកម្ម
នឹងត្រូវបង្កក ទ្រព្យសកម្ម ហើយហហើយហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់អឺរ៉ុប។
ទោះបីជាយ៉ាងណា អអ៊ីរ៉ង់បានប្រកាសច្រានចោល ការចោទប្រកាន់ របស់ លោកខាងលិច ដែលថា ខ្លួនបានផ្ទេរមីស៊ីលផ្លោងទៅឱ្យ រុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា