សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យប្តូរក្បាលម៉ាស៊ីន ពន្ធនាគារ ក្រោយធ្លាយវីដេអុផឹកស៊ី ក្នុងពន្ធនាគារ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ពន្ធនាគារព្រៃស ឬម១ នឹងត្រូវផ្លាស់ប្ដូរ ក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ ។ នេះជាការបញ្ជារបស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។

បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺក្រោយពី មានករណីបង្ហោះ និង ចែកចាយវីដេអូឃ្លីប ពីសកម្មភាពផឹកស៊ី និងរាំលេងរបស់ជនជាប់ឃុំ ជាជនជាតិចិន និង ខ្មែរមួយចំនួន ដោយអះអាងថា កើតឡើងនៅមណ្ឌលអប់រំកែប្រែទី១ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេច បានជជែកជាមួយ​ឧបនាយ​ករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៊ី ក្នុង​ពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ។ ករណីនេះ ពន្ធនាគារព្រៃស នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដើម្បីពង្រឹងស្ថាប័ន ។

សម្ដេចបវរធិបតី បានបញ្ជាក់ថា​៖ ម្សិលម្ង៉ៃ ឃើញ គេជប់លៀង បង្ហោះហ្វេស​ប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ប្រគល់ភារកិច្ចឱ្យមើល ពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹង វាយ៉ាងម៉េច។ ព្រោះ​ហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់​ ជួនកាលវិដេអូ ១០ឆ្នាំ ទើបចេញឥលូវ ប៉ុន្តែធ្វើ​យ៉ាងណា ជាពិសេស ធ្វើការកែទម្រង់ ពង្រឹងពន្ធនាគាររបស់យើង ដោយម្សិលមិញ ឯកឧត្តម ស​ សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការ​ផ្លាស់​ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner