ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ មានប្រសាសន៍ថា ការងារបរិស្ថានដែលធ្វើដោយភាព ស្មោះត្រង់ គ្មានបង្កប់រឿងនយោបាយ រាជរដ្ឋាភិបាល តែងតែស្វាគមន៌ និងគាំទ្រ
(ភ្នំពេញ)៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាបណ្ឌិតផ្នែកវិទ្យាសាស្រ្ដនយោបាយ និងសេដ្ឋកិច្ចជាតិ អន្ដរជាតិ លើកឡើងថា នេះជាការជាក់ស្តែងចំពោះ បំណងធ្វើពិតប្រាកដ មិនកាឡៃ គ្មានការយកការងារលាក់កំបាំងរឿងនយោបាយ រាជរដ្ឋាភិបាលស្វាគមន៌ និងផ្តល់លទ្ធភាព និងគាំទ្រ ។
ឯកឧត្តមថា លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី អ្នកទាំងពីរបាននាំកូនស្រីទាំង ២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើ សត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ តាមរយៈការងារផ្នែកបរិស្ថាននេះ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។
បន្ថែមពីនេះ ឯកឧត្តម បានចោទសួរថា ចុះអ្នកផ្សេងទៀត ហេតុអ្វីរាជរដ្ឋាភិបាល មិន គាំទ្រ និងស្វាគមន៍? នៅត្រង់នេះប្រាកដជាមានអ្វីលាក់បាំង បង្កប់នៅក្រោយខ្នង ដូចជា អាឡិច ជាដើម ៕
ប្រភព ៖ ក្រសួងព័ត៌មាន