ខេត្តកំពង់ចាមយកឱកាសបុណ្យអុំទូកបើកស្តង់ធ្វើអត្តសញ្ញាណបណ្ឌ,ប្តូរថ្មី ជូនប្រជាពលរដ្ឋ

កំពង់ចាម៖អនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាល​ខេត្ត,ក្នុងឱកាសខេត្តប្រារព្ធពិធីអុំទូកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិងមន្ទីរសាធារណការខេត្តបានបើកស្តង់ពិព័រណ៍ដោយបញ្ចូលកម្មវិធីប្ដូរអត្តសញ្ញាណបណ្ឌហួសសុពលភាពនិងធ្វើអត្តសញ្ញាណបណ្ណថ្មីជូនអ្នកគ្រប់អាយុនិងប្ដូរបណ្ណបើកបរហួសសុពលភាព។

សកម្មភាពស្តង់បានចាប់ផ្ដើមពីព្រឹកថ្ងៃទី១៦ ខែតុលា​រហូត​ដលថ្ងៃទី១៨ ខែតុលាដោយពុំមានការបង់ប្រាក់។លោក ខេង ស្រេង ស្នងការរងផែនអត្តសញ្ញាណកម្មបានឱ្យដឹងថា​ដោយ​មានបញ្ជាពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តនិងលោក​ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តការផ្លាស់​ប្តូរអត្តសញ្ញាណបណ្ណថ្មី ,ការធ្វើថ្មី,ការប្តូរបណ្ណបើកបរហួស​សុពល​ភាពដោយចាប់ផ្ដើម បើកពីម៉ោង៨ព្រឹកដល់​ម៉ោង៥​ល្ងាចរយៈពេល៣ថ្ងៃ។លោកបានបន្តថាសកម្មភាពនៅថ្ងៃដំបូង ឃើញថាមាន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចាប់អារម្មណ៍មកធ្វើ ,មកប្តូរ។ពួកគេក៏បានអរគុណរដ្ឋបាលខេត្ត ។ពិសេសនគរបាល
ខេត្ត​ដែលបានជួយសម្រួលលើការងារនេះ៕


ដោយ៖លី ពៅ

ads banner