អ៊ីស្រាអែលដណ្តើមបានទីតាំងរឹងមាំ របស់ក្រុមហេសបូឡា និងសម្លាប់ អភិបាលក្រុង

បេរូត : អ៊ីស្រាអែលវាយប្រហារលើគោលដៅរាប់សិបទីតាំងរបស់ក្រុម ហេសបូឡាក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់អភិបាលក្រុងមួយរូប។

គោលដៅរាប់សិបកន្លែងរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ រងការវាយប្រហារពីអ៊ីស្រាអែល ដោយបានសម្លាប់អភិបាលក្រុងមួយរូប កម្ទេចអគារ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ភាគខាងត្បូង។

ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង បន្ទាប់ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បានរងរបួស និងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។

យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា រាប់សិបកន្លែងនៅក្នុងទីក្រុង Nabatiyeh ភាគខាងត្បូងប្រទេសលីបង់ ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត Amal កាន់កាប់។

ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១៦នាក់បានស្លាប់ និង ៥២នាក់រងរបួស នៅក្នុងការវាយប្រហារលើអគារចំនួនពីរនៅក្នុងទីក្រុងនេះ។

យោងតាមក្រុមមន្ត្រី និងរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងការវាយប្រហារផ្សេងទៀត។ អភិបាលក្រុង Nabatiyeh ស្ថិតក្នុងចំណោមអ្នកស្លាប់។

ភ្លើងសង្គ្រាមបណ្តាលឲ្យមនុស្សយ៉ាងតិច ១.៣៧៣នាក់ស្លាប់ក្នុងប្រទេសលីបង់ នេះ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់ បើទោះជាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner