ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ បង្ហាញពីស្ថានភាពបឋម និងពិភាក្សា​លើជំហានឆ្ពោះទៅមុខ លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួងអប់រំ

(ភ្នំពេញ)៖​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាសហធិបតី ក្នុង​សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង​អប់រំ យុវជន និងកីឡា» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

សិក្ខាសាលានេះ ប្រព្រឹត្តឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួម​ពីថ្នាក់​ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខ​ងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាព​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ដែលមានតួនាទី ចាប់ពីប្រធាន នាយកដ្ឋានឡើង និងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូបទៀត ។

សិក្ខាសាលាតាមបណ្តាក្រសួង ស្ថាប័ន ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

១. បង្ហាញវឌ្ឍនភាពការងារ ដែលក្រុមការងារបច្ចេកទេស អន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។

២. បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នា កាន់តែជិតស្និទ្ធ បន្ថែមទៀត តាមរយៈ​ការ​ជួយបំពេញគ្នា ការរៀបចំយន្តការ ដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ​ផ្អែកលើជវភាព នៃប្រព័ន្ធតួអង្គតែមួយ ។

និង ៣. ពិភាក្សាលើការកំណត់ជំហានបន្ត នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន​នីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ ស្វាហាប់របស់ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹង​សមត្ថ​ភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធាន​ការ​គន្លឹះ​ទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner