Zelensky៖ កូរ៉េខាងជើងបណ្តុះទ័ព១០,០០០នាក់ជួយរុស្ស៊ី

បរទេស៖ មានព័ត៌មានសម្ងាត់បានចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងបណ្តុះបណ្តាលទាហាន ១០,០០០នាក់ ដើម្បីគាំទ្ររុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងទីក្រុងគៀវ នេះបើតាមប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍។

លោក Zelensky បាននិយាយ នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីជួបជាមួយប្រធានសម្ព័ន្ធយោធា ណាតូ ថា «ពួកគេកំពុងរៀបចំនៅលើដី របស់ពួកគេ នូវទាហាន ១០,០០០នាក់ ប៉ុន្តែពួកគេមិនបានផ្លាស់ទី ទៅអ៊ុយក្រែន ឬ ទៅកាន់ប្រទេសរុស្ស៊ីទេ» ។

ប្រធានអង្គការណាតូ លោក Mark Rutte បានប្រាប់សន្និសីទសារព័ត៌មាន នាពេលនោះដែរថា សម្ព័ន្ធភាពណាតូ មិនមានភស្តុតាងដែលថា ទាហានកូរ៉េខាងជើងចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែ «យើងដឹងថាកូរ៉េខាងជើងកំពុងគាំទ្ររុស្ស៊ី»។

មន្ត្រីលោកខាងលិចម្នាក់បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងតាមដានលទ្ធភាពនៃការដាក់ពង្រាយទាហានកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី»។ កូរ៉េខាងជើង មួយរយៈចុងក្រោយនេះ បានផ្តល់អាវុធកាំភ្លើងធំសំខាន់ៗដល់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាម។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្ត ចាប់តាំងពីការបង្កើតឡើងនូវ កូរ៉េខាងជើង ក្រោយសង្គ្រាមលោក លើកទីពីរ ហើយបានកាន់តែជិតស្និទ្ធ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner