ថៃ ៖ iCon Group ជាប់សង្ស័យបន្ថែម «លាងលុយ និងពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម»

បាងកក៖ ប៉ូលីសកំពុងរៀបចំការចោទប្រកាន់ធ្ងន់ធ្ងរបន្ថែមទៀត រួមទាំង «ការលាងលុយកខ្វក់, ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការជាប់ពាក់ព័ន្ធ ក្នុងអង្គការឧក្រិដ្ឋកម្ម» ប្រឆាំងនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន The iCon Group នេះបើតាមការចេញផ្សាយរបស់ កាសែតថៃ The Nation។

សេចក្តីរាយការណ៍របស់ប៉ូលីសបានប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ ពោលគឺអនុលោមតាមការណែនាំ របស់ការិយាល័យស៊ើបអង្កេតកណ្តាល សម្រាប់ផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច ហៅកាត់ ECD ទាក់ទងនឹងការចោទប្រកាន់ លើបុគ្គលសំខាន់ៗ ចំនួន១៨រូប របស់ The iCon ។

បើតាម The Nation ដដែល បានឲ្យដឹងថា ការចោទប្រកាន់បន្ថែមថ្មីៗ លើជនសង្ស័យទាំងអស់ដែលកំពុងឃុំខ្លួននោះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់រួចរាល់ នៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ថ្នាកដឹកនាំ Icon Group រួមមានទាំងតារាសិល្បៈល្បីៗរបស់ថៃ ត្រូវបានចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការឆបោក ដោយយកភាពល្បីល្បាញរបស់តារាល្បីៗទាំងនោះ បោកប្រាស់សាធារណជន។

មនុស្សប្រហែល ៥,៦០០នាក់បានអះអាងថា បានខាតបង់​ តាមរយៈអាជីវកម្មលក់ផ្ទាល់របស់ iCon Group និងដាក់ពាក្យប្តឹង នេះបើតាមកាសែត BangkokPost។ ប្រភពបានបន្តថា មនុស្សជាច្រើននាក់ទៀតនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងៗទៀតកំពុងប្រមូលភស្តុតាងដើម្បីត្រៀមខ្លួនសម្រាប់ដាក់ពាក្យបណ្តឹងនៅ ពេលខាងមុខ ក្នុងករណីនេះ ដូចគ្នា៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner