ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកសាងសមិទ្ធផលធំធេងណាស់ ដូច្នេះការ​ផ្សព្វ​​ផ្សាយ​ឱ្យប្រជាពលរដ្ឋបានដឹង ជាសកម្មភាពបុរេសកម្មដែលយើងត្រូវធ្វើជាប្រចាំ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការងារបុរេសកម្មរបស់យើង​ជាអ្នក​នាំពាក្យ និងអាជ្ញាធរ គឺផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការងារដែល​យើងបាន​ធ្វើឱ្យប្រជាពលរដ្ឋបានដឹង និងបានយល់ច្បាស់ ដើម្បីកុំឱ្យប្រជា​ពលរដ្ឋ​ចាញ់បោកការឃោសនាភូតកុហកនានា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបើក​វគ្គបណ្តុះ​បណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំ​ពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ៕

ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ads banner