នៅវៀតណាម មាសឡើងថ្លៃដល់៣,៤៩០ដុល្លារក្នុង១តម្លឹង

ហាណូយ ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃចន្ទនេះថា តម្លៃមាសវៀតណាម បានឡើងថ្លៃដល់ ៣,៤៩១.៧ ដុល្លារអាមេរិក នៅក្នុង១តម្លឹង ខណៈតម្លៃសកលបានហក់ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន។

ប្រភពបានបន្តថា
តម្លៃចិញ្ចៀនមាសនៅវៀតណាម បានកើនឡើងដល់កម្រិតកំពូល ជាប្រវត្តិសាស្ត្រ ផងដែរ។ សារព័ត៌មាន Reuters បានរាយការណ៍ថា នៅទូទាំងពិភពលោក មាសបានឡើងដល់កំណត់ត្រាខ្ពស់មួយទៀត ក្នុងពេលមានជម្លោះនៅមជ្ឈិមបូព៌ា និងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដ៏កៀកបំផុត ដោយលោហៈធាតុពណ៌លឿងមួយនេះ ត្រូវបានគេរំពឹងថា នៅតែជាទីពេញចិត្ត ក្នុងស្ថានភាពមិនប្រាកដប្រជា ជាសកល។

កាលពីថ្ងៃសុក្រ សប្តាហ៍មុន តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺមានតម្លៃ លើសពី២៧,០០ដុល្លារអាមេរិក ក្នុង១អោន រង្វាល់អន្តរជាតិ។
ពាណិជ្ជករបានសម្រុកទៅរកទិញមាសស្តុកទុក ចំពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ។ អ៊ីស្រាអែលទើបបាននិយាយថា ខ្លួនទើបបានសម្លាប់មេធំហាម៉ាស់ លោក Yahya Sinwar នាំឲ្យបារម្ភពីស្ថានការណ៍កាន់តែយ៉ាប់ខ្លាំង នេះបើតាម AFP៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner