ក្រសួងអប់រំ រំលឹកពីការកំណត់ពិន្ទុបេក្ខជនប្រឡង សញ្ញាបត្របាក់ឌុប ខណៈការប្រកាសលទ្ធផលកាន់តែខិតជិតមកដល់

(ភ្នំពេញ)៖ ខណៈពេលដែលកំណែកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបបានបញ្ចប់ និងការប្រកាសលទ្ធផលថាជាប់ឬធ្លាក់ កាន់តែខិតជិតមកដល់នោះក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញសារជាថ្មីពីពិន្ទុ ប្រឡង របស់ បេក្ខជន កម្រិតខ្ពស់បំផុត និងកម្រិតពិន្ទុដែលអាចជាប់ផងដែរ។

បើតាមការបង្ហាញរបស់ក្រសួងអប់រំបញ្ជាក់ថារបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជា វិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើ នឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។

គួររំលឹកថាបើតាមគម្រោងក្រសួងអប់រំនឹងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។

្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថា៖ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.០៤០នាក់ ស្រី ៧៤.៨៨២នាក់ មណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់។

បើតាមក្រសួងអប់រំបានឱ្យដឹងដែរថាសម្រាប់ចំនួនបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា ១,៧៦ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងចំនួន នេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប។

ក្រៅពីនេះចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការ ប្រឡងបានមានចំនួន ១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាច បន្តភារកិច្ចបានមានចំនួន ៤៦នាក់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner