វៀតណាម ៖ អាប់ដេត iPhone ចុងក្រោយបង្អស់រាល់ឆ្នាំ ចំណាយតិចជាងការទិញតែទឹកដោះគោប្រចាំថ្ងៃ

បរទេស៖ នៅថ្ងៃអង្គារនេះ កាសែត VNexpress បានចេញផ្សាយ ដោយបានដកស្រង់ ប្រភពពីជនជាតិវៀតណាម ដែលមានលទ្ធភាពតាមទិញ iPhone អាប់ដេតចុងក្រោយបង្អស់ ជារៀងរាល់ឆ្នាំ តែការចំណាយវិញ គឺតិចជាងការទិញ តែទឹកដោះគោ ប្រចាំថ្ងៃ។

ប្រភពបានរៀបរាប់ថា ការអាប់ដេតទៅរក iPhone 16 Pro Max ចុងក្រោយបំផុត ចំណាយត្រឹមតែ២៥,០០០ដុង ឬ ប្រហែល ១ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តិចជាងអ្វីដែលមនុស្សមួយចំនួន ចំណាយលើកាហ្វេ ឬ តែទឹកដោះគោ។

ប្រភពបានលើកឡើងថា នៅឆ្នាំ២០១៨ គេបានទិញ iPhone 8 Plus ក្នុងតម្លៃ ១៨ លានដុង ឬ ជាង៧០០ដុល្លារ ហើយជូនម្តាយរបស់គេ នៅតែប្រើវា។ ក្នុងរយៈពេល ៦ឆ្នាំនេះ បើគិតជាលុយ គឺត្រឹមតែ ៨,០០០ ដុង ឬ ០.៣២សេនដុល្លារ ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។

មួយវិញទៀត គេបានទិញ iPhone XS ក្នុងតម្លៃ ២៥លានដុង ឬ ជាង៩៨៥ដុល្លារ ក្នុងឆ្នាំ២០១៩ ហើយក្រោយមក បានប្រគល់វា ឱ្យកូនប្រើ។ បន្ទាប់មក គេបានលក់វិញ ក្នុងឆ្នាំ២០២៤នេះ ក្នុងតម្លៃ ៣លានដុង ឬជិត១២០ដុល្លារ។ សរុបមក ឧបករណ៍នេះ មានតម្លៃត្រឹមតែ ១០,០០០ដុង ឬ ប្រមាណ ០.៤០សេនដុល្លារ ក្នុងមួយថ្ងៃ។

ឆ្នាំ២០២៤នេះ គេបានដោះដូរពី iPhone 15 Pro Max ដែលបានទិញក្នុងតម្លៃ ៣៤ លានដុង ឬ ជាង ១៣៤០ដុល្លារ ក្នុងឆ្នាំ២០២៣ ទៅប្រើ iPhone 16 Pro Max ដោយបានចំណាយប្រាក់បន្ថែមពី ៩ ទៅ ១០ លានដុង ឬ ជាង៣៥០ដុល្លារ ទៅជិត ៤០០ដុល្លារ ដែលនេះមានន័យថា ការចំណាយក្នុងការអាប់ដេតទៅ iPhone ចុងក្រោយបំផុត គឺត្រឹមតែ ២៥,០០០ ដុង ឬ ០.៩៩ សេនដុល្លារ ក្នុងមួយថ្ងៃប៉ុណ្ណោះ។

ប្រភពបញ្ជាក់ថា ដោយសារគេ មិនជក់បារី ឬ ឧស្សាហ៍ ផឹកកាហ្វេ ឬ តែទឹកដោះគោ ទើបមិនខ្ជះខ្ជាយលុយ ច្រើនជាងអ្នកដែលទិញបារី ឬ ភេសជ្ជៈរាល់ថ្ងៃ ហើយមានលទ្ធភាពតាមទាន់ iPhone ចុងក្រោយបង្អស់ តាមតម្រូវការ និងចំណូលចិត្ត៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner