មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមជាហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”
(ប្រទេសសិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥ – 5th U.S.-ASEAN Cyber Policy Dialogue” ជាមួយ ឯកឧត្តម Nathaniel C. Fick ឯកអគ្គរដ្ឋទូតគោចររបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការលំហសាយប័រនិងគោលនយោបាយឌីជីថល និង ឧបការីរង Liesyl Franz នៃការិយាល័យលំហសាយប័រនិងគោលនយោបាយឌីជីថល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ។
កិច្ចសន្ទនានេះមានការចូលរួមពីតំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ទៅលើបញ្ហាប្រឈមពីការគំរាមកំហែងតាមប្រព័ន្ធសាយប័រនៅក្នុងតំបន់និងអន្តរជាតិ ភាពចាំបាច់នៃការកសាងសមត្ថភាពលើជំនាញសាយប័រ និងការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់អាស៊ាននិងសហរដ្ឋអាមេរិកពាក់ព័ន្ធសន្តិសុខសាយប័រ៕
ដោយ ៖ ង៉ាន់ ទិត្យ