Elon Musk ចាប់អារម្មណ៍លើឡានឈើ Cybertruck

បរទេស៖ ថ្មីៗនេះ មហាសេដ្ឋីពិភព លោក Elon Musk មេធំក្រុមហ៊ុនឡានអគ្គិសនី Tesla បានឆ្លើយតបទៅនឹងអ្នកចូលចិត្តរថយន្តម្នាក់ ដែលបានផលិតរថយន្ត Cybertruck មានមុខងារពេញលេញ ធ្វើពីឈើ ដោយលោកបានឆ្លើយតបជាមួយនឹងអត្ថន័យកោតសរសើរខ្លាំង នេះបើតាម The Truth International កាលពីថ្ងៃពុធ។

កាលពីដើមឆ្នាំនេះ អ្នកបង្កើតមាតិកា YouTube ឈ្មោះ ND-WoodArt បានបង្ហោះវីដេអូអំពីស្នាដៃផលិតរថយន្ត Cybertruck ធ្វើពីឈើ ដោយបានចំណាយ១៥,០០០ដុល្លារអាមេរិក ចាយពេល ១០០ថ្ងៃ លើសិល្បៈហត្ថកម្ម ដ៏ប្រណិតនេះ។ ក្រោយមក ND-WoodArt តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្ញើលិខិតចំហមួយទៅកាន់លោក Musk នៅលើវេទិកា X ។

ក្នុងសារ បានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេ ចំពោះរថយន្តឈើ និងការកោតសរសើររបស់ពួកគេ ចំពោះលោក Musk និង Tesla ។ គេបានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា យានជំនិះដ៏អស្ចារ្យនេះនឹងទទួលបានជោគជ័យ នៅទីបំផុត»។

ជាការឆ្លើយតបនឹងសារនេះ លោក Musk បានឆ្លើយតបយ៉ាងសាមញ្ញថា «ប្រាកដណាស់ សូមកោតសរសើរជាខ្លាំង»។

អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់បានពណ៌នាអំពីលទ្ធផលនេះថា ជារថយន្ត Cybertruck ដែលមានរូបរាងល្អបំផុតមួយដែលពួកគេមិនធ្លាប់ឃើញ ហើយបានណែនាំថា ឡាននេះគួរត្រូវបានដាក់បង្ហាញនៅទីស្នាក់ការរបស់ Tesla។

រថយន្ត Cybertruck ធ្វើពីឈើនេះ មិនត្រឹមតែបានទាក់ទាញចំណាប់អារម្មណ៍របស់ Elon Musk ប៉ុណ្ណោះទេ ថែមទាំងបានទាក់ទាញអ្នកទស្សនាយ៉ាងទូលំទូលាយ ដោយអបអរសាទរការច្នៃប្រឌិត និងសិល្បៈហត្ថកម្ម នៅក្នុងពិភពរថយន្ត៕

ប្រភពពី The Truth International ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner