ចាយពេលត្រឹម១នាទី បញ្ចប់នីតិវិធីចូលនៅព្រលាន្តយន្តហោះ Changi របស់សិង្ហបុរី

បរទេស៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ដោយបានដកស្រង់សម្តី របស់ជនជាតិវៀតណាម ដែលបាននិយាយថា នៅទីក្រុងហូជីមិញ គេបានចំណាយពេលជាង១ម៉ោង ដើម្បីបំពេញនីតិវិធីចូលចំណតអាកាសយានដ្ឋាន ប៉ុន្តែ នៅព្រលាន្តយន្ហហោះ Changi របស់សិង្ហបុរីវិញ ចាយពេលត្រឹម ១នាទី ជាការស្រេច។

ផ្អែកតាមប្រភព អ្នករស់នៅទីក្រុងហូជីមិញ មិនបញ្ចេញឈ្មោះ រូបនេះ បានរៀបរាប់ថា កាលពីដើមតុលា ខ្លួនបានទៅដល់ព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បានរង់ចាំជាងមួយម៉ោង ដើម្បីបញ្ចប់ដំណើរការចេញដំណើរ និងការត្រួតពិនិត្យសុវត្ថិភាព មុនពេលបានជិះយន្តហោះទៅសិង្ហបុរី។ ផ្ទុយមកវិញ ពេលយន្តហោះ ចុះចតនៅអាកាសយានដ្ឋាន Changi រូបគេថា មានការភ្ញាក់ផ្អើល ចំពោះបញ្ជរឆែកឆេរចូលដោយស្វ័យប្រវត្តិ។ បន្ទាប់ពីស្កែនលិខិតឆ្លងដែន ធ្វើតាមការណែនាំរបស់ប្រព័ន្ធ បញ្ចប់ដំណើរការចូល ដែលចំណាយពេលតិចជាង ១នាទី។ បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន រង់ចាំជួយ ចំពោះអ្នកជួបការលំបាកជាមួយប្រព័ន្ធស្វ័យប្រវត្តិ ហើយចំណាយពេលត្រឹមតែ ៣០វិនាទី ដើម្បីប្រមូលអីវ៉ាន់របស់គេ។

ព្រលាន្តយន្តហោះ Changi ថ្មីៗនេះ ត្រូវបានបោះឆ្នោតជ្រើសរើស ឲ្យជាប់ជាអាកាសយានដ្ឋានល្អបំផុតមួយ ក្នុងចំណោមព្រលានយន្តហោះកំពូលទាំង១០ លើពិភពលោក នេះបើតាមទស្សនាវដ្តី Condé Nast Traveler របស់សហរដ្ឋអាមេរិក៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner