រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នំានិងពិនិត្យចាត់អាទិភាពគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល
រតនគិរី៖នៅសាលប្រជុំសាលាខេត្តរតនគិរីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មានកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នំា (២០២៥-២០២៩) និងពិនិត្យចាត់អាទិភាពគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥ – ២០២៧)ក្រោមអធិបតីភាពលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី។
លោក មួង ប៉ាង បានចាត់ទុកកិច្ចប្រជុំនេះមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដែលរួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នំាក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖គតិយុត្ត