អតីតប្រធានាធិបតីបូលីវីរួចជីវិតពីការប៉ុនប៉ងធ្វើឃាត

ឡាប៉ាស : អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃអាទិត្យម្សិលមិញ។

កាសែតបារាំង AFP បានចេញផ្សាយថា អតីតមេដឹកនាំបូលីវី លោក Morales និងតៃកុងឡានរបស់គាត់ បានធ្វើដំណើរតាមផ្លូវនៅកណ្តាលទីក្រុង Shinahota កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយពេលបើកសុខៗស្រាប់តែមានឡានពីរគ្រឿងជិះមកស្ទាក់ពីមុខឡានរបស់គាត់។

ភ្លាមៗ ខ្មាន់កាំភ្លើងចំនួន៤នាក់ ស្លៀកសម្លៀកបំពាក់ពណ៌ ខ្មៅបានចេញ ពី ឡាន ហើយបានបាញ់រះលើឡានរបស់ លោក Moralesតែម្តង។

លោក Morales និយាយថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានធ្វើការបាញ់រះមកលើរថយន្តរបស់គាត់ចំនួន ១៤គ្រាប់។

ជាសំណាងល្អ នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ អតីតមេដឹកនាំបូលីវី លោក Morales ត្រូវបានគេរាយការណ៍ថា មិនមានរងរបួសទេ ប៉ុន្តែអ្នកបើកបររបស់គាត់បានរងរបួសនៅត្រង់ក្បាល។

មក ទល់ ពេល នេះ អាជ្ញាធរ បូលីវី មិន បាន ធ្វើ អត្ថាធិប្បាយ ជុំវិញ ហេតុការណ៍ នេះ ទេ ប៉ុន្តែកំពុងបើកការស៊ើបអង្កេត។

លោក Morales បានបម្រើការជាប្រធានាធិបតីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ នៅចន្លោះឆ្នាំ ២០០៦ និង ២០១៩ ពោលគឺចំនួនបីអាណត្តិជាប់ៗគ្នា។ ប៉ុន្តែនៅឆ្នាំ ២០១៩ លោកត្រូវបានគេបណ្តេញចេញពីអំណាចដោយសាររដ្ឋប្រហា។

កន្លងមក លោក Morales ក៏ធ្លាប់ត្រូវបានគេប៉ុនប៉ងធ្វើឃាតផងដែរ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៩៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner