ឯកឧត្តម កើត ឆែ ៖ រដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ ឬរំខានចំពោះ​សកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាព​ដោយស្របច្បាប់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ ឬរំខានចំពោះ​សកម្ម​ភាព​​​នានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាពដោយ​ស្រប​ច្បាប់​។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងបែបនេះនៅក្នុងវេទិកាសន្ទនា​ជាមួយ​អង្គការសង្គមស៊ីវិលនៅរាជធានីភ្នំពេញក្រោមប្រធានបទស្តីពីការ​ឈ្វេងយល់​អំពីតួនាទីសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១បានបង្ហាញពីភាពសុដមនីយ៏កម្មរវាងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចអាជ្ញាធរដែនដីជាមួយអង្គការសង្គមស៊ីជាដៃគូអភិវឌ្ឍន៏។

វេទិការនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៨តុលា ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រីនិង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល និងឯកឧត្តម កើត ឆែ អភិ​បាល​រងនិងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី​ភ្នំពេញ ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៏ថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជាបាន​ចាត់​ទុក​សមាគមនិងអង្គការមិនមែ​នរដ្ឋាភិបាល គឺជាដៃគូដ៏មានសារសំខាន់​ក្នុងការ​ផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាពនៅតាមមូលដ្ឋានជនបទ សហគមន៏ក្រីក្រ តំបន់មិនរៀបរយ និងបំពេញ បន្ថែមនូវភាពមិនពេញលេញនៃការ​ផ្តល់​សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោមជាតិតែងបាន​លើក​ទឹកចិត្តតាមគ្រប់រូបភាពដល់ សមាគម,អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសទាំងអស់ដែលកំពុងធ្វើសកម្មភាពស្របច្បាប់បំរើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ឬរំខានចំពោះ​សកម្មភាព​របស់​​សមាគម ឬ អង្គការសង្គមស៊ីវិលម្តងណាទេបើសមាគម,​ឬអង្គការសង្គមស៊ីវិលនោះធ្វើសកម្មភាពដោយស្របច្បាប់។

នាឱកាសនោះដែរ ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូស​បញ្ជាក់​ដែរថា រាជរដ្ឋាភិបាលបានផ្តល់សារសំខាន់នឹងផ្តល់ឱកាសដល់សមាគម.​អង្គការ​ក្រៅរដ្ឋាភិបាលក្នុងភាពជាដៃគូនឹងមានភាពស្មោះត្រង់ បំពេញចំណុចខ្វះខាត​ឪ្យិគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផលមិនមែនតឹងសសៃកដាក់គ្នាទេ។

ជាមួយគ្នានេះ ឯកឧត្ដមបានសូមបងប្អូនសមាគម.អង្គការមិនមែនរដ្ឋាភិបាល​ត្រូវ​ស្វែង​យល់ពីអត្ថន៏យនឹងខ្លឹមសារនៃនយោបាយបញ្ជកោណដំណាក់កាលទី១​របស់​រាជរដ្ឋាភិបាលអាណត្តិទី៧អោយបានច្បាស់លាស់ទើបយើងធ្វើសកម្មភាពចំគោលដៅ។

ឯកឧត្តមបន្តទៀតថា៖យើងខ្មែរតែ១មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាអោយ​បាន​សន្តិភាព គ្មានសន្តិភាពគ្មានអ្វីៗទាំងអស់ យើងត្រូវយល់តំលៃនៃសន្តិភាព។ នាឧិកាសនោះដែរក៏មានការបកស្រាយពីមន្ត្រីជំនាញលើការប្រតិបត្តិគោលនយោបាយបញ្ជកោណនិងអត្ថប្រយោជន៏នៃការប្រើប្រាស់ប្រពន្ធ័គាំពារសុខមាលភាពសង្គម(ប.ស.ស)ផងដែរ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner