វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាវាយសីកម្រិត១ និងជំរុញឱ្យគ្រូនៅតាមបណ្តា​ខេត្តក្លាយជាគ្រូមាន សមត្ថភាពបង្ហាត់ត្រឹមត្រូវតាមបច្ចេកទេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ព្រំ សារ៉ាវុធ ជំនួយការសហពន្ធកីឡាវាយសី ទទួលការងារបណ្តុះ បណ្តាល និងកិច្ចបរទេស បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡា វាយ សីកម្រិត១ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ផ្តល់ដោយសហព័ន្ធកីឡា​វាយ​សីពិភពលោក ដែលដំណើររយៈពេលរយៈ៦ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ គឺជាវគ្គមួយផ្តល់ជូននូវចំណេះជំនាញដែលបង្ហាត់ដោយគ្រូឧទ្ទេស​មកពីសហព័ន្ធកីឡាវាយសីអាស៊ី ដើម្បីជំរុញឱ្យគ្រូកីឡាវាយសីតាមបណ្តាក្លឹបមកពី​រាជធានី -ខេត្ត ទទួលបាននូវគរុកោសល្យបង្ហាត់កីឡាករកីឡាការិនីវ័យក្មេង​ត្រឹមត្រូវ​តាមបច្ចេកទេសស្តង់ដាររបស់សហព័ន្ធកីឡាវាយសីពិភពលោក ។

ជំនួយការសហព័ន្ធកីឡាវាយសីខាងលើ បានអះអាងទៀតថា វគ្គបណ្តុះបណ្តាល​មួយ​នេះ គ្រូឧទ្ទេសបានបង្ហាត់បង្ហាញទាំងអស់ អំពីក្បួនច្បាប់បច្ចេកទេសរបស់​សហព័ន្ធ​កីឡាវាយសីពិភពលោក បានចងក្រមបង្រៀន និងជាចំណុចសំខាន់របស់គ្រូក្នុង​ការ​វិវឌ្ឍ​ខ្លួនពីកម្រិតដំបូងទៅដល់កម្រិតខ្ពស់។ ហើយវគ្គបណ្តុះបណ្តាលនេះសិក្ខាកាម​ដែល​ជាគ្រូបង្វឹកធ្វើតេសជាប់និងបន្តទៅកាន់វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់​កីឡាវាយ​សី​កម្រិត២នៅប្រទេសម៉ាឡេស៊ីទៀត។

លោក បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលកម្រិត១នេះ គ្រូឧទ្ទេសបាន​បង្ហាត់​នូវ​មូលដ្ឋាន​មុខវិជ្ជា៥គោល មានដូចជាៈ១.ការហ្វឹកហាត់កាយសម្បទា ២.ការហ្វឹកហាត់លើផ្នែកបច្ចេកទេសបង្ហាត ៣.ហ្វឹកហាត់លើផ្នែកកលល្បិច ៤.ផ្នែកចិត្តសាស្រ្តរបស់កីឡាករកីឡាការិនី ៥.ការជ្រើសរើសរបបអាហារ​និង​ការរស់នៅរបស់កីឡាករ ដែលមុខវិជ្ជាគោលទាំង៥នេះហើយជាផ្នែកជំរុញ​ជួយឱ្យគុណផលកីឡាករកីឡាការិនីឈានទៅដល់កម្រិតពិភពលោក។

លោក thana arikristan ប្រធាននាយដ្ឋានឣភិវឌ្ឍន៌ សហពន្ធកីឡាវាសីឣាស៊ី បាន​លើក​ឡើងថា វគ្គបណ្តុះបណ្តាលរៀបចំឡើងដោយសហព័ន្ធកីឡាវាយ​សីពិភព​លោក​នេះ ដើម្បីចូល​អភិវឌ្ឍសមត្ថភាពគ្រូបង្ហាត់កីឡាវាយសីឱ្យមានការបង្ហាត់​ត្រឹមត្រូវ​ទៅ​តាមបច្ចេកទេសរបស់ពិភពលោក ដែលជួយឱ្យប្រទេសមានការអភិវឌ្ឍវិស័យ​កីឡា​វាយសីកាន់តែខ្លាំង។លោកថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនឹងជួយអភិវឌ្ឍ​ចំណេះ​ជំនាញ​គ្រូក្លាយជាគ្រូបង្ហាត់ដ៏មានគុណភាពប្រចាំប្រទេស។

លោក មាន ណូរ៉ា សិក្ខាកាមគ្រូបង្វឹកមកពីមណ្ឌលគីរី និង លោក ភី ណា គ្រូបង្វឹក​កីឡាវាយសី សសយក រាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាល បានរៀបរាប់​ថា វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាវាយសីកម្រិត១នេះ បានជួយផ្តល់នូវចំណេះថ្មីៗ​ជាច្រើនលើជំនាញបង្ហាត់ ដែលចំណេះដឹងទាំងអស់នេះ និងជួយឱ្យពួកគាត់បង្ហាត់​សិស្សនៅ​តាមក្លឹបកាន់តែមានគុណភាពនិងរួមចំណែកឱ្យសិស្សក្លឹប​បណ្តាខេត្ត​កាន់​តែមានសក្កានុពល។

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាវាយសីកម្រិត១នេះមានសិក្ខា​កាមមកពី​រាជធានីខេត្តចូលរួមចំនួន១៥នាក់ សម្រាប់កម្ពុជាទទួលបានជា​លើក​ទី៣ហើយ ដែលផ្តល់ដោយសហព័ន្ធកីឡាវាយសីពិភពលោក ហើយ គិតមកដល់​ពេល​នេះ វគ្គបណ្តុះបណ្តាលមួយនេះ បានបណ្តុះបណ្តាគ្រូតាមបណ្តាប្រទេស​អាស៊ី​អាគ្នេយ៍ និងពិភពលោកបានចំនួន១៤០ប្រទេស ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner