សិក្ខាកាមគ្រូបង្វឹកកីឡាវ៉ូវីណាមមកពីរាជធានីខេត្តទទួលបានបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីអភិវឌ្ឍន៍សមត្ថភាព
(ភ្នំពេញ)៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែតុលា នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពីរាជធានី-ខេត្ត ត្រៀមការប្រកួតកីឡាជាតិ លើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដែលមាន៩ក្រុម មកពីក្រសួង និងរាជធានី ខេត្ត ចូលរួម ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីចៅក្រម អាជ្ញាកណ្តលរបស់សហព័ន្ធ ចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអភិវឌ្ឍន៍ចំណេះជំនាញចៅក្រម អាជ្ញាកណ្តាលឈានឆ្ពោះក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ៕
ដោយ ៖ ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។