ខេត្តកំពង់ធំ ប្រារព្ធខួប២០ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
(ខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីសាមគ្គីខួប២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះចូលរួមដោយឯកឧត្តម អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, សមាជិកក្រុមប្រឹក្សាខេត្តជាច្រើន, ព្រះសង្ឃ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។
ឯកឧត្តម ញឹក បានខេង បានសរសេរថ្លែងអំណរគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាអង្គក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ដែលត្រូវនឹងថ្ងៃ ០១ កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ។
ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ ក៏បានរៀបរាប់អំពីព្រះរាជគុណ និងទស្សនៈវិស័យឈ្លាសវៃរបស់ព្រះករុណាដែលតែងតែយកចិត្តទុកដាក់ដល់ជាតិប្រជារាស្ត្រ។ ព្រះអង្គបានប្រើព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីកែលំអជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស។
សូមថ្វាយព្រះរាជសព្វសាធុសិរីមង្គលថ្វាយព្រះករុណា អស់ពីព្រះរាជសុខភាពកាយពល និងព្រះបញ្ញាញាណជានិរន្តរ៍ ៕
ដោយ ៖ ប៊ុនរដ្ឋា