ឥណ្ឌូណេស៊ីរារាំង Apple មិនឱ្យលក់ iPhone 16

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីបានរារាំងក្រុមហ៊ុន Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេស ប៉ុន្តែនៅតែអនុញ្ញាតឱ្យអ្នកធ្វើដំណើរ នាំចូលយក iPhone 16 មកប្រើប្រាស់ ផ្ទាល់ខ្លួនបាន។

ក្រសួងឧស្សាហកម្មបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២៥ ខែតុលាថា iPhone 16 ដែលត្រូវចេញលក់ ក្នុងខែកញ្ញា មិនត្រូវបានអនុញ្ញាតសម្រាប់លក់ក្នុងស្រុកទេ ដោយសារតែក្រុមហ៊ុន PT Apple Indonesia មិនទាន់បានបំពេញតម្រូវការរបស់ប្រទេស ជុំវិញប៉ាតង់ ក្នុងស្រុក ៤០% សម្រាប់ ស្មាតហ្វូន និងថេប្លេត។

យោងតាមគេហទំព័រ Jakarta Globe បានឲ្យដឹងថា អ្នកធ្វើដំណើរម្នាក់ៗ អាចនាំយក iPhone 16 ចំនួនពីរគ្រឿង ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ទិន្នន័យពីក្រសួងបង្ហាញថា នៅចន្លោះខែសីហា និងខែតុលា ទូរស័ព្ទ iPhone 16 ប្រហែល ៩,០០០ គ្រឿង ត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ី ជារបស់ផ្ទាល់ខ្លួន ជាមួយនឹងពន្ធ ដែលបានបង់។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយ កាលពីថ្ងៃទី ២២ ខែតុលាថា Apple មិនទាន់បានបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការវិនិយោគ ១០៨ លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការលក់ក្នុងស្រុក៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner