វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រុមផ្តល់ឱកាសឱ្យជម្រើសជាតិចូលរួម ព្រោះចង់ឱ្យពួកគេបានដឹងច្បាប់អំពីលក្ខន្តិកៈនៃការប្រកួត និងវឌ្ឍន៍ទៅជាគ្រូបង្វឹក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូវីណាម នាល្ងាចថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ថា ការដែលសហព័ន្ធកីឡាវ៉ូវីណាមអនុញ្ញាតឱ្យកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ដែលរៀបចំដោយសហព័ន្ធ ក្រោមថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំនិងកីឡា មានគោលបំណងផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹង និងបានយល់ដឹងកាន់តែច្បាស់ស្តីអំពីច្បាប់លក្ខន្តិកៈនៃច្បាប់ការប្រកួត មិនឱ្យពួកគេបង្កកំហុសក្នុងការប្រកួតជាតិនិងអន្តរជាតិ ពិសេស ផ្តល់ចំណេះជំនាញជូនពួកគាត់ ដើម្បីវិវឌ្ឍក្លាយខ្លួនជាគ្រូបង្វឹក និងចៅក្រមអាជ្ញាកណ្តាលនូវពេលដែលចូលនិវត្តន៍ពីអាជីពជម្រើសជាតិ។

ទៀតសោធន វគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលរយៈពេល៤ថ្ងៃនេះ ធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវ៉ូវីណាមនាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខផងដែរ ។

ដោយឡែក ឯកឧត្តម លី ចាន់សុភក្តី អ្នកសម្របសម្រួលវគ្គ បានឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ២៥ នាក់ មកពីបណ្ដាលក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ដូចជាក្រសួងកាពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តប៉ៃលិន ។ ឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃសិក្ខាកាម២៥នាក់បានវាយតម្លៃតាមរយៈធ្វើតេសតម្ថភាព គឺទទួលបាននិទ្ទេសល្អ ៧០ ភាគរយ មធ្យម ២០ ភាគរយ ខ្សោយ ១០ ភាគរយតាមនាមខ្ញុំជាគណៈគ្រប់គ្រងវគ្គ សូមធ្វើការវាយតម្លៃខ្ពស់ សម្រាប់វគ្គនេះពិតជាបានបណ្តុះបណ្តាលធនធានដែលមានគុណភាពខ្ពស់សម្រាប់ចូលរួមជាអាជ្ញាកណ្តាលចៅក្រមកាត់សេចក្ដីក្នុងពេលប្រកួតប្រកបដោយវិជ្ជាជីវៈខ្ពស់ និងដោយការទទួលខុសត្រូវ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner