មន្រ្តីជំនាញជាន់ខ្ពស់កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានជម្រាបជូនលោកស្រី Lara D. Crouch មន្រ្តីជំនាញជាន់ខ្ពស់សម្រាប់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភា សហរដ្ឋអាមេរិក អំពីការវិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-អាមេរិក នៅក្នុងជំនួប នៃទីស្តីការក្រសួង ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលជាផ្លែផ្កា នៃទស្សនកិច្ចមកកាន់កម្ពុជា ក្នុងឆ្នាំ ២០២៤ របស់គណៈប្រតិភូសំខាន់ៗមួយចំនួន ជាពិសេស ដោយរដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម Lloyd Austin និងលោកស្រី Samantha Power ប្រធានទីភ្នាក់ងារ USAID ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា មួយចំនួនទៀតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ និងលោកស្រី Lara D. Crouch បានពិភាក្សាគ្នានៅលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner